នាព្រឹក ថ្ងៃសៅរ៍ ទី ០៥ ខែ សីហា ឆ្នាំ ២០២៣នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នៃ ខណ្ឌដង្កោ បានចាត់តាំងឲ្យក្រុមការងារជាតំណាង នាំយកថវិកា ចំនួនទឹកប្រាក់ ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល ( ៥,៥៥០,០០០រៀល ) ។
រួមទាំង អង្ករចំនួន ២៥ការុង ទៅប្រគល់ជូន ដល់ ពលរដ្ឋ ទីទាល់ក្រ ចំនួនសរុប ១៧ គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន ១៤ គោលដៅ ផងដែរ គួររំលឹកផងដែរថា អំណោយទាំងនេះ គឺឯកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង តែងតែ ប្រគល់ជូន ជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕
កឲ