ប្រភពពីប្រជាពលរដ្ធបានឲ្យដឹងថា នៅរសៀល ថ្ងៃ ទី ២ ខែ កុម្ភៈ ឆ្នាំ 2022 ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងកំពុងតែបើកដំណើរការឲ្យមនុស្ស ចូលទៅលេងថ្នល់គ្នាយ៉ាងដោយសេរី បង្កជាភាពអានាធិបតេយ្យ ជារៀងរាល់ថ្ងៃ នៅចំណុចដីឡូត៌ ជិតប្រជាការពារក្រសាំង ស្ថិតនៅក្នុងភូមិបឹងពារាំង សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ។
ដដែលបានឲ្យដឹងទៀតថា ទីតាំង ល្បែងស៊ីសងគ្រប់ប្រភេទនេះ គឺបើកលេងយ៉ាងរលូន ដោយពុំឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ហ៊ានចុះបង្ក្រាបនោះឡើយ ដោយបានផ្តុំគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ដោយអ្នកលេងទាំងម្នាក់ៗបានហ៊ោកញ្ច្រៀវ ខណៈដែលចាញ់ឈ្នះម្ដង បង្កជាភាពអនាធិបតេយ្យ ដែលគេស្គាល់ថា ជាបនល្បែងរបស់លោក (វ៉ាន់)និងបក្សពួកមួយចំនួនទៀត ដោយពុំឃើញមានអាជ្ញាធរមូរដ្ធា មានសមត្ថកិច្ចចុះទៅបង្ក្រាបនោះឡើយ ឫជាការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរមូលរដ្ឋាន នៅចំណុចដីឡូត៍ជិតប៉ុស្តិ៍ប្រជាការពារ ស្ថិតនៅក្នុង ភូមិបឹងពារាំង សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ។
ចំពោះ ទីតាំងមេបនល្បែង របស់លោក (វ៉ាន់) និងបក្សពួកផ្សេងៗទៀត កំពុងបើកដំណើរការយ៉ាងរលូន កំពុងតែបង្កើតជាភាពអាណាធិបតេយ្យ ដោយប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំងអំពីអសន្តិសុខសង្គមដូចជាអំពើលួចឆក់ប្លន់ឬហិង្សាជាដើម ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ។
ប្រជាពលរដ្ឋជាច្រើនបានទទូចស្នើរកកិច្ចអន្តរាគមន៍ ដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទ ណាត ស្នងការនៃស្នងការរដ្ធាននគរបាលខេត្តសៀមរាប គួរមានវិធានការទុបស្កាត់ឫបង្ក្រាប ទីតាំសង្វៀនបញ្ជល់មាន់និងល្បែងសុីសងគ្រប់ប្រភេទ មួយកន្លែងនេះ ដើម្បីអនុវត្តន៌នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថភាព របស់រាជរដ្ឋាភិបាលផងទាន ៕