ជនសងស័យម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួន ទៅតុលាការ នារសៀលថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ នេះ អាវុធហត្ថ ពាក់ព័ន្ធករណី ធាក់ប្លន់ នារីជាជនរងគ្រោះ យកម៉ូតូ ១ គ្រឿង នៅចំណុច ស្តុប ផ្លូវ ១០០៣កែងនិង ផ្លូវ ៩២ មុខផ្សារទំនើប អ៊ីអន ២ ស្ថិត នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ
អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ជាក់ស្តែង កាលពីនៅវេលាម៉ោង ៧ និង ៤០ នាទីពេល ព្រឹក ត្រូវនិង ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ ជនសង្ស័យមាន ឈ្មោះ ហេង ពិសី ហៅ វិរៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ pass app មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព ស្រប់តែឃើញនារីជិះតែម្នាកឯង ក៏ធ្វើសកម្មភាពធាក់ធ្លាក់ទម្លាក់នារីជាជនរងគ្រោះពីលើម៉ូតូ នៅនិងកន្លែង កើតហេតុតែម្តង ។
បន្ទាប់មកក៏នារីជាជនរងគ្រោះបានស្ទុះទៅចាប់ជនសង្ស័យ និងស្រែកឆោឡោ បង្កការភ្ញាក់ផ្អើល ដល់កម្លាំងអាវុធហត្ថរ មូលដ្ធានក្នុងខណ្ឌសែនសុខចុះអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យតែម្ដង ។
ក្រោយកើតហេតុកម្លាំងអាវុធហត្ថក៏បាន ប្រគល់ម៉ូតូ ជូនជនរងគ្រោះវិញផងដែរ ចំណែកឯជនល្មើសបញ្ជូនខ្លួន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕