ខេត្តមណ្ឌលគិរី៖ ប្រមុខ រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ ឱ្យ មន្ត្រី អនុវត្តន៍ ច្បាប់ ត្រូវតែ ធ្វើ ការចុះ ចាប់ បង្ក្រាប នូវ រាល់ បទល្មើស ឱ្យ ដូច ភ្លៀងរលឹម ជាពិសេស ការទប់ស្កាត់ បង្ក្រាប បទល្មើស ព្រៃឈើ ខណ : ដែល ព្រៃឈើ នៅក្នុង ប្រទេស កម្ពុជា កំពុង រង ការ វិនាសកម្ម យ៉ាង ហិនហោច ទៅ ហើយ នោះ ផ្ទុយទៅវិញ បែរ ជា មន្ត្រី មាន សមត្ថកិច្ច ខេត្ត មណ្ឌលគិរី លោក ឡោ សុខា ស្នងការ នគរបាល ខេត្ត កំពុង រង ការរិះគន់ ថា បាន បើកដៃ ឱ្ឧញ៉ាបីរូបធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់អភិរក្សភ្នំព្រេច ស្ថិត ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងក្រោមការគ្រប់គ្រង ដោយបរិស្ថានបាននិងកំពុង រង នូវការ កាប់បំផ្លាញ ជាថ្មីម្តងទៀត បន្ទាប់ពី អាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញពាក់ព័ន្ធ បំពេញតួនាទី ភារកិច្ច មានកម្រិត អាច នឹងពាក់ព័ន្ធ បញ្ហា អំពើពុករលួយ ។ ក្នុងនោះ ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តបានបង្ហើបថា រយៈពេល២ថ្ងៃមកនេះ ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បាន កេណ្ឌប្រមូលប្រជាពលរដ្ឋតាមរយៈដៃជើងរបស់ខ្លួន ឲ្យ ចូលទៅកាប់ ឈើ នៅក្នុងតំបន់ អភិរក្សភ្នំព្រេច ជាមួយនឹង រថយន្ត បាកុង រថយន្តកែច្នៃប្រមាណជិត២០០គ្រឿង រហូតដល់ ប្រជាពលរដ្ឋភ្លាត់មាត់ថា សកម្មភាពលើកនេះ ហាក់បីដូចជាមានមនុស្សច្រើន ក៏ដូចជារថយន្តផងដែរ ពួកឈ្មួញ អាចធ្វើដោយ អំពើឃុបឃិតគ្នានឹងមន្ត្រីពាក់ព័ន្ធ ឬក៏មានច្បាប់អនុញ្ញាតសារជាថ្មីណាមួយ ទើប ។
ឈ្មួញ ហ៊ានធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំបែបនេះ?សក្តីរាយការណ៍មួយបានឱ្យដឹងថាចំនួន៣ថ្ងៃមកហើយ ថា មានរថយន្តបាកុង និងរថយន្តកែច្នៃត្រៀមចូលទៅ ដឹក និងកាប់ឈើនៅទីនោះ ប៉ុន្តែតាមរយៈកម្លាំងជំនាញរបស់ខ្ញុំ ដែល ប្រចាំការ និងចុះ ល្បាតជាប្រចាំមិនទាន់ឃើញរូបភាព មនុស្សដ៏ច្រើន និងរថយន្តបាកុង រថយន្តកែច្នៃទាំងនោះចូលក្នុងតំបន់ អភិរក្សភ្នំព្រេចនៅឡើយទេ ។ លោកប្រធានមន្ទីរបន្តថា បើករណី កាឡេថង របស់ប្រជាពលរដ្ឋទៅ ប្រមូល អនុផលព្រៃឈើ ឬ រក វល្លិ៍ជាដើម នោះមាន ប៉ុន្តែ មិនពាក់ព័ន្ធទៅនឹងបទល្មើស កាប់បំផ្លាញព្រៃឈើនោះឡើយ ។ សក្តីរាយការណ៍មួយបានឱ្យដឹងថាបើទោះជា ទាំងនេះ មិនទាន់ត្រូវបានលោកក៏នៅតែមានវិធានការខ្ពស់ជំរុញឲ្យកម្លាំង ដែលមានតួនាទី និងភារកិច្ច ត្រូវស៊ើបអង្កេតតាមដាន ឈានដល់ការ បង្ក្រាប ប្រសិនបើមានបទល្មើសអរគុណចំពោះសំណួរជុំវិញបទល្មើសព្រៃឈើនេះ សក្តីរាយការណ៍មួយបានឱ្យដឹងថាពីរ បីថ្ងៃមកហើយ ក្នងនោះប្រសិនបើ ទទួលបាន ពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ។ លោកស្នងការបន្តថា ខ្ញុំពេញចិត្ត និងសហការ ក្នុងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ហើយគម្រោងរបស់ឈ្មួញ ដែលត្រូវ កាប់ឈើប្រមូលនៅតំបន់អភិរក្សភ្នំព្រេចនោះ ពិតជាមិនអាចធ្វើទៅរួច ដោយសារខ្ញុំ រៀបចំកម្លាំងជាស្រេចដើម្បីទប់ស្កាត់ ។
មួយរយៈចុងក្រោយនេះ គេឃើញថា អាជ្ញាធរខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ហាក់មាន ភាពធូរលុងខ្លាំងលើវិធានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ក្នុងនោះ មានទាំងការកាប់បំផ្លាញ និងការដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម ម្តងៗដូចគេហែកឋិន ដូចជាតាមច្រកប៉ុស្តិ៍៧-ណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ម្តងៗ មានរាប់រយគ្រឿង ដឹកតាមអំពើចិត្តពី យប់រហូតដល់ទល់ភ្លឺ ។ ពេលសកម្មភាពអូសឈើឆ្លងទៅវៀតណាមរួចរាល់ និងរថយន្ត ដឹកជញ្ជូនបាន វិលត្រឡប់មកដល់ ទឹកដី ក្នុងខេត្តមណ្ឌលគិរីវិញ ទើបមានវិធានការឲ្យសមត្ថកិច្ច អាជ្ញាធរ កម្លាំងជំនាញទៅចាប់បទល្មើសខ្យល់ ។ ចំណុចនេះហើយ ដែលប្រឈមទៅនឹងការរិះគន់ ខណៈលោកអភិបាលខេត្ត ជាសមាជិក គណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ប៉ុន្តែការទទួលខុសត្រូវ មានកម្រិត ជួនធ្វើ ជួនមិនធ្វើ មិនដេកលក់ ធ្វើដេកលក់ មិនខុសអីពីកន្ទេលធំបន្លំដេក ។
គួររំលឹកផងដែរថា បន្ទាប់ពីក្រុមឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បានឃុបឃិតគ្នាក្នុងចេតនាទុច្ចរិតបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី ហើយសមត្ថកិច្ចកំពុងធ្វើកិច្ចការនេះ ដើម្បីការពារធនធានធម្មជាតិនោះក៏ដោយ ក៏ថ្មីៗនេះ លេចចេញនូវ គម្រោងថ្មីមួយទៀត គឺឈ្មួញបានរៀបចំដើម្បីដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ខណៈមាន ថៅកែក្រុមហ៊ុនវៀតណាមថ្មីកំពុងទទួលបញ្ជាទិញឈើ នៅទឹកដីវៀតណាម ក្នុងនោះ គឺមានឈ្មួញ រួមទាំងសមត្ថកិច្ចផងដែរ បានយកលុយពីវៀតណាម ធានារត់ការផ្លូវដើម្បីឲ្យឈើឆ្លងទៅប្រទេសវៀតណាមបានតាមច្រកដាក់ដាំ តាំងពីយប់ថ្ងៃទី១១ ខែសីហា មកទល់យប់ថ្ងៃទី១២ ខែសីហានេះ ផែនការ ទាំងនោះត្រូវបរាជ័យ ដោយសារសមត្ថកិច្ចមួយចំនួនខ្លាចរអារ សមត្ថកិច្ចមួយចំនួនទៀតយករួចខ្លួន ប៉ុន្តែប្រភពគួរឲ្យជឿទុកចិត្តបង្ហើបថា ក្រុមឈ្មួញបានរត់ការចាត់ចែងកញ្ចប់រួចហើយ ប៉ុន្តែឈើមិនទាន់ឆ្លងកាត់ទៅវៀតណាមនៅឡើយ ។ បញ្ហាទាំងអស់នេះ ទាំងអ្នករត់ការ ទាំងអ្នកទទួលកញ្ចប់ពីអ្នករត់ការ កំពុងតែព្រួយបារម្ភខ្លាចបញ្ហានេះបែកការដល់ថ្នាក់លើ ខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកអ្នកយកលុយពីវៀតណាមមករត់ការដើម្បីនាំឈើចេញ ក៏ត្រូវ ថៅកែវៀតណាមដកសេចក្តីទុកចិត្ត ដូច្នេះ ជាគោលការណ៍របស់ឈ្មួញ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវរកឱកាសពេលណាមួយដ៏ឆាប់ៗនេះ មិនឲ្យលើសពីថ្ងៃ១៥-១៦ ខែសីហា នេះ ត្រូវតែសម្រុកចេញឈើឲ្យបានទៅដល់វៀតណាម ឆ្លងកាត់ទ្វេភាគីដាក់ដាំនេះ តិចបំផុតត្រឹម ៤ម៉ែត្រគូប ឬមួយរថយន្តសាំយ៉ុង ជាប្រយោជន៍ឲ្យថៅកែក្រុមហ៊ុនវៀតណាមថ្មី ដែលចាំទទួលទិញឈើនោះ មានទំនុកចិត្ត និងបន្តទម្លាក់ប្រាក់មកឲ្យឈ្មួញប្រមូលឈើនៅទឹកដីខេត្តមណ្ឌលគិរីបន្តទៀត ។ ប៉ុន្តែជាលទ្ធផល ត្រូវបានលេចឮថា ក្រុមឈ្មួញឧកញ៉ាៗទៅយកលុយពីថៅកែ ។
វៀតណាមចំនួន២លើករួចមកហើយ ដើម្បីរត់ការនាំឈើ ចេញ ទីបំផុតត្រូវបានជាប់គាំង ដូច្នេះ អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ក៏ដូចជាថ្នាក់លើ មេត្តាមានវិធានការ ចុះស៊ើបអង្កេតស្រាវជ្រាវជុំវិញបទល្មើសទាំងនេះផង ក្នុងប្រយោជន៍ចូលរួម ការពារ សម្បត្តិដ៏មានតម្លៃរបស់ជាតិ គឺធនធានធម្មជាតិ ខណៈឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កំពុងតែជ្រួលច្របល់រឿងបញ្ហាប្រមូលឈើ កាប់បំផ្លាញព្រៃឈើ តាមរយៈក្រុមហ៊ុនរបស់ខ្លួន ដែលមានច្បាប់ តែគ្មានព្រៃ ដូច្នេះ ត្រូវបង្ខំ ប្រើប្រាស់គ្រប់រូបភាព កេណ្ឌប្រមូលប្រជាពលរដ្ឋ ឲ្យទៅកាប់ឈើនៅក្នុងតំបន់អភិរក្សការពារ ក្នុងនោះ ក៏ត្រូវបានគេ រាយការណ៍មកដា ឧកញ៉ាទាំង៣រូបនេះ បានកេណ្ឌប្រជាពលរដ្ឋ ឲ្យទៅប្រមូលកាប់ឈើ នៅ តំបន់កុងៗ ភ្នំព្រេច មានទាំងរថយន្តបាកុង រថយន្តកែច្នៃជាច្រើនគ្រឿង ចូលទៅចំនួន២ថ្ងៃមកហើយ ប៉ុន្តែគេពុំដឹងថា ករណីនេះ ស្ថិត នៅក្រោមការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញ ឬឧកញ៉ាទាំង៣រូបនោះ ថ្លើមធំហ៊ានបំពានច្បាប់ ស្របពេលដែល ប្រទេស កំពុងពង្រឹង ផ្លូវច្បាប់លើវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ កំភ្លេចថា ឧកញ៉ា ល្បីៗ កំពុង ជាប់ មានឈ្មោះ ក្នុង បញ្ជីខ្មៅ ជា មេខ្លោង បទល្មើស ព្រៃឈើ ក៏ ស្ថិត ក្នុង កណ្តាប់ដៃ ដែក របស់ សម្តេច គឺ ច្បាស់ ជា នឹង ត្រូវ កំចាត់ ចោល ទៀត ហើយ ប្រហែលជា មិន យូរ ទេ នៅ ពេល ដ៏ ខ្លី ខាងមុខ នេះ លោក ឧញ៉ា ទាំងបីរូបទោះ ពាក់ លោក ខែ ក៏ សម្តេច ដក ក្រវាត់ចោល បាន ដែរ ព្រោះ លោក ថ្លើមធំ ពាសមេឃ ស្កាល់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តិច ពេក ហើយ ណា ទាន ។