ទៀតហើយ! យុវតីជៀរជ័រម្នាក់ត្រូវបានជនសង្យ័យរំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្ស័យបំផុតនៅស្រុកអូរយ៉ាដាវ

15036

ទៀតហើយ! យុវតីជៀរជ័រម្នាក់ត្រូវបានជនសង្យ័យរំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្ស័យបំផុតនៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៩ៈ០០នាទីព្រឹក មានករណី ឃាតកម្ម(រំលោភសំលាប់) ស្ថិតនៅក្នុងចំណុចចំការកៅស៊ូរបស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិ ពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ដោយមានការសម្របសម្រួលពីលោកហាក់ ហ័ន ព្រះរាជអាជ្ញារងអយ្យអមសាលាដំបូងខេត្តរតនគិរីនិងសមត្ថកិច្ចនគរបាលវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា-ជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមឃុំកើតហេតុខាងលើ មុខរបរកម្មករជៀជ័រកៅស៊ូ -តាមការសាកសួរបំភ្លឺពីម្តាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះនៅក្នុងចំការកៅស៊ូ តាំងពីវេលាម៉ោងប្រហែល ។

១០ៈ០០ព្រឹកនៅថ្ងៃទី២៤ខែមិនា២០១៨ ពួកគាត់បាននាំគ្នាដើររកដែរតែរកមិនឃើញ លុះដល់វេលាម៉ោងប្រហែល៩ៈ០០ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ ពួកគាត់ក៏បាននាំគ្គ្នាដើររកក៏ជួបប្រទះឃើញសាកសពកូនរបស់គាត់ដេកស្លាប់នៅក្នុងគុម្ពចេកចុងចំការកៅស៊ូ ដែលមានចង្ងាយពីផ្ទះ(ផ្ទះចំការ)ប្រហែល៦០០ម៉ែតហើយគាត់បានឃើញសាកសពកូនរបស់គាត់ដេកស្លាប់ដោយសំរាតខោចេញពីខ្លួន+សំភារះបាត់បង់-ទូរស័ព្ទម៉ាក អាយខល ចំនួន១គ្រឿង-ខោ ខៅប៊យជើងវែងមួយ+ដកហូតសំភារៈរួមមានៈ -កងដៃកាឡៃ 01 កង(របស់ជនរងគ្រោះ)-ខ្សែករ កាឡៃ 01 ខ្សែ(របស់ជនរងគ្រោះ)-ស្បែកជើងផ្ទាត់ 01គូ
-ដំបងឈើជ្រុង(ដៃរណែង)01 មានជាប់ឈាម+តាមលទ្ធផលនៃការធ្វើកោសល្យវិច្ច័យបានអោយដឹងថា៖ជនរងគ្រោះត្រូវបានជនសង្ស័យរំលោភហើយវាយសំលាប់តែម្តងក្រោយពិនិត្យរួចបានធ្វើការប្រគល់សាកសពទៅអោយជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី-បច្ចុប្បន្នការិយាល័យជំនាញបានសហការជាមួយកំលាំងអធិការស្រុកអូរយ៉ាដាវកំពុងធ្វើការស្រាវជ្រាវសើុបអង្កេតតាមនីតិវិធី៕